ផ្លូវថ្មើរជើង(Walk Street) មានឈ្មោះផ្លូវការ ហៅថា «ផ្លូវថ្មើរជើងចតុមុខ» ដែលស្ថិតនៅតាមបណ្ដោយផ្លូវតីរវិថីព្រះស៊ីសុវត្ថិ គិតចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង។

Post by admin

16:00 - 22/07/2025

Comment

ផ្លូវថ្មើរជើង(Walk Street) មានឈ្មោះផ្លូវការ ហៅថា «ផ្លូវថ្មើរជើងចតុមុខ» ដែលស្ថិតនៅតាមបណ្ដោយផ្លូវតីរវិថីព្រះស៊ីសុវត្ថិ គិតចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង។ ផ្លូវថ្មើរជើងនេះបើកដំណើរការក្នុងមួយសប្ដាហ៍តែ ២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។

 សូមជម្រាបថា ការរៀបចំអភិវឌ្ឍន៍ផ្លូវថ្មើរជើងនេះ គឺជាការចង់បានរបស់ពលរដ្ឋ និងតម្រូវការសម្រាប់ទីក្រុងភ្នំពេញ ក៏ដូចជាទីក្រុងនានានៅលើពិភពលោក។ ហេដ្ឋារចនាសម្ព័ន្ធនេះ នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យការកម្សាន្តរាជធានីភ្នំពេញ បន្ថែមទៀត។

 ផ្លូវថ្មើរជើងនេះ ធ្វើឡើងនៅលើផ្ទៃដី៥៧ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ។ ផ្លូវនេះ នឹងត្រូវបែងចែកជា៣តំបន់ផ្សេងៗគ្នា ដោយមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជា Pub street ដើម្បីបម្រើដល់ការកម្សាន្ត និងដើរទិញទំនិញនៅពេលយប់របស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

 នៅពេលផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ដែលល្បីរហូតដល់ក្រៅប្រទេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ លើពិភពលោកនោះ ឥឡូវនេះ ក៏ទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋ តាមរយៈការរៀបចំព្រឹត្តិការនានា ដូចជា ការសម្តែងទស្សនីយ៍ភាពសិល្បៈជាច្រើន ការរាំកម្សាន្តលេង ការលេងល្បែងប្រជាប្រិយ និងការតាំងបង្ហាញផលិតផលរាប់រយមុខ ម្ហូបអាហារចម្រុះរសជាតិជាច្រើនស្តង់ អមដោយខ្យល់បរិយាកាសជាប់មាត់ទន្លេចតុមុខផងដែរ៕