Viroth's Villa - វិរតន៍ វីឡា

Post by admin

16:04 - 08/08/2025

Comment

វិរតន៍ វីឡា មានទីតាំងស្ថិតនៅជិតស្ទឹងសៀមរាប ភូមិវត្តបូព៌ កណ្ដាលក្រុងសៀមរាប ហើយមានចម្ងាយត្រឹមតែ 350 ម៉ែត្រពីផ្សារចាស់ និង 400 ម៉ែត្រពី ផាប់ ស្រ្ទីត។ វីឡានេះមានការរចនាតាមបែបទសវត្សរ៍ឆ្នាំ 60 ដែលមានចំនួន 19 បន្ទប់ មានអាងហែលទឹកប្រវែង 15 ម៉ែត្រ ភោជនីយដ្ឋាន កន្លែងម៉ាស្សា និងបរិវាណធំទូលាយពោរពេញទៅដោយរុក្ខជាតិបៃតងខៀវខ្ចី។ នៅក្នុងភោជនីយដ្ឋាន មានផ្ដល់ជម្រើសអាហារបែបខ្មែរ និងអាហារបែបអ៊ឺរ៉ុប។
វិរតន៍ វីឡា មានចម្ងាយ 6.4 គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចម្ងាយ 47 គីឡូម៉ែត្រពីទីក្រុងសៀមរាប។

☎️លេខទូរស័ព្ទ៖​​​ 012 77 80 96
🌍គេហទំព័រ៖ https://www.viroth-villa.com
📌ផែនទី៖ https://maps.app.goo.gl/LpXezSH6z15MxBeSA