ទឹកធ្លាក់តាដា ​ខេត្តកំពត

Post by admin

16:27 - 23/07/2025

Comment
រមណីយដ្ឋានទឹកធ្លាក់តាដា ដែលមានឈ្មោះពេញថា ”ទឹកធ្លាក់តាដាសច្ចំ” ស្ថិតក្នុងឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ត្រូវបានរៀបចំអភិវឌ្ឍឡើងដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា និងលោកជំទាវ។ រមណីយដ្ឋាននេះគឺជាតំបន់ទឹកធ្លាក់ពីធម្មជាតិ មានកំពស់២៧ម៉ែត្រ មានល្បាក់ថ្មភ្នំ៣ជាន់ ក្នុងល្បាក់ថ្មនីមួយៗមានបណ្តោយ៤២ម៉ែត្រ និងទទឹង៣៥ម៉ែត្រ ហូរធ្លាក់ចុះមកកាន់ព្រែកកំពង់បាយ។ ភ្ញៀវទេសចរសរសើមិនដាច់ពីមាត់បន្ទាប់ពីបានមករមណីយដ្ឋានដែលមានទឹកធ្លាក់ដ៏ត្រជាក់ ព្រមទាំងមានទេសភាពគួអោយទាក់ទាញ និងប្រាថ្នាចង់មកលេងម្តងទៀតនៅពេលក្រោយ។
ទឹកធ្លាក់​តា​ដាស​ច្ចំ ជា​រមណីយដ្ឋាន​មួយ​ស្ថិតនៅក្នុង​ខេត្តកំពត បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​យ៉ាងច្រើន​នា​ថ្ងៃ​ឈប់សម្រាក​។ រមណីយដ្ឋាន​ទឹកធ្លាក់​តា​ដា​សច្ចំ​នេះ មាន​ទេសភាព​ស្រស់ស្អាត អមដោយ​ព្រៃឈើ និង​ទឹកធ្លាក់​ដ៏​ត្រជាក់​។ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អាច​ងូតទឹក​លេង​កម្សាន្ត​នៅក្នុង​រមណីយដ្ឋាន​នេះ ដែលមាន​ទឹកធ្លាក់​ពី​ភ្នំ​យ៉ាង​ត្រជាក់​។

Tada Waterfall, full name "Tekthleak Tada Sachang", located in Snum pranpi commune, Teuk Chhou district, Kampot province. It was established in 2014 and developed by Excellency Senior Minister Nhim Vanda and Lok Chumteav. The resort is a natural waterfall of 27 meters and there is also a 3-storey rock, It is in a cave which is 42 meters long and 35 meters wide flowing to Prek Kampong Bay. Visitors are all amazed after their visit to the resort with a cool waterfall and scenic attractions. Everbody wants to come back again soon.
Tada Waterfall is a resort in Kampot province that attracts many tourists during the holidays. The resort features a beautiful landscape, surrounded by forests and cool waterfalls. Both national and international tourists can swim and enjoy the refreshing water that flows from the mountain.