ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម Ferdinand Romualdez Marcos Jr. ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប «ព្រះបរមរតន កោដ្ឋ»
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញអមដំណើរ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតន កោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា ដោយទទួលបដិសណ្ឋារកិច្ចដោយ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមប្រធានាធិបតី និងជំទាវទី១ហ្វីលីពីន បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ច ឯកឧត្តមប្រធានាធិបតី មានជំនួបជាជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយនឹងពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥
Philippine President FERDINAND Romualdez Marcos Jr. Lays Wreaths at the Independence Monument and the Royal Memorial of the Late King Father NORODOM Sihanouk “Preah Borom Ratanak Kaudh”
During his state visit to Cambodia, H.E. HUOT Hak, Minister of Tourism, accompanied H.E. FERDINAND Romualdez Marcos Jr., President of the Republic of the Philippines, in laying wreaths to pay tribute at the Independence Monument and at the Royal Memorial of His Majesty the Late King Father NORODOM Sihanouk “Preah Borom Ratanak Kaudh.” The ceremony was received by H.E. TEA Seiha, Deputy Prime Minister and Minister of National Defence, representing Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia.
The President and First Lady of the Philippines arrived in Cambodia on the evening of 7 September 2025 for a three-day state visit, from 7 to 9 September 2025, at the invitation of His Majesty Preah Bat Samdech Preah Boromneath NORODOM Sihamoni, King of Cambodia.
During the visit, the President will also meet with Samdech Techo HUN Sen, Acting Head of State, and hold bilateral talks with Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia, focusing on strengthening the warm ties of friendship and expanding mutually beneficial cooperation.