(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងក្នុងគោលបំណងបញ្ញាបការយល់ដឹង និងបណ្តុះស្មារតីចូលរួម ជំរុញ គាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុសផុល និងទូលំទូលាយបន្ថែមទៀត ដែលជាកត្តាចាំបាច់ ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក៕