
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖
- ចាប់ពីម៉ោង ៩:៥៩នាទី ដល់ម៉ោង ១០:៥៣នាទី យោធាថៃបានបន្តបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ៦គ្រាប់បន្ថែមទៀតចូលភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។
សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
Please be informed about the situation along the Cambodia-Thailand border regarding the Thai military forces continuing their violation of Cambodian sovereign territory in the innocent civilian residential area, in the 5th Military Region, Stoeung Bot village, Phsar Kandal district, Poipet municipality, Banteay Meanchey province, on December 26, 2025.
- From 9:59am to 10:53am, the Thai military continued firing 6 more shells of 155mm artillery into Stoeung Bot village, Phsar Kandal district, Poipet municipality, Banteay Meanchey province.
The brutal actions above are indiscriminate attacks by the Thai military, a serious violation of international humanitarian law.
The Cambodian forces continue to monitor the situation closely, and stand strong, brave, and remain vigilant in fulfilling their roles to protect the territorial integrity of Cambodia. We will protect our dignity with courage and unwavering resolve, at any cost, and without succumbing to coercion or intimidation in any form.
It is advised that fellow citizens follow information from official sources, cooperate and comply with the instructions of all local authorities.
Further detailed information will be provided later as the situation develops.
ប្រភព៖ ក្រសួងការពារជាតិ