ក្រសួងទេសចរណ៍ នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់មនុស្សធម៌ «​រួម​គ្នា​ដើម្បី​កម្ពុជា ក្នុង​រដូវ​កាលសាមគ្គី​» នៅ​​ខេត្តសៀមរាប នាចុងខែ​ធ្នូ​នេះ

Post by admin

13:20 - 23/12/2025

Comment

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅ​ថ្ងៃ​ទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ​បានឱ្យ​ដឹង​ថា ក្រសួងទេសចរណ៍​សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ផ្សារ​ភ្ជាប់​នឹង​សកម្មភាព មនុស្សធម៌ ក្រោម​ប្រធានបទ «​រួម​គ្នា​ដើម្បី​កម្ពុជា ក្នុង​រដូវ​កាល​សាមគ្គី​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ នៅ​ខេត្តសៀមរាប ក្នុង​គោលបំណង ពង្រឹងកម្លាំង​សាមគ្គីភាព​ជា​ធ្លុង​មួយ និង​ពង្រឹងស្មារតី​ឯកភាព​ផ្ទៃក្នុង ព្រមទាំង​ចូលរួម​សកម្មភាព​មនុស្សធម៌ ដើម្បី​ជួយ​ដល់​គ្រួសារ​ភៀស​សឹក ។

ក្រសួងទេសចរណ៍ ក៏​បាន​អញ្ជើញ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ចូលរួម​ព្រឹត្តិការណ៍​ជិះ​កង់​ឱ្យ​បាន​ច្រើន​កុះករ និង​ចូលរួម​សកម្មភាព​មនុស្សធម៌ តាម​រយៈ​ការ​បរិច្ចាគ​ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង​តាម​លទ្ធភាព​ជាក់ស្ដែង ក្នុង​ស្មារតី​រួបរួមសាមគ្គី​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ ៕

ប្រភព៖ ក្រសួងទេសចរណ៍