អង្គការយូណេស្កូ សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចជាថ្មីឡើងវិញរវាងកម្ពុជា និង ថៃ ក្នុងនោះក៏កើតមានជុំវិញបរិវេណប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។ អង្គការយូណេស្កូ ស្នើឲ្យមានកិច្ចការពារជាបន្ទាន់នូវគ្រប់ទម្រង់នៃសម្បត្តិបេតិកភណ្ឌវប្បធម៌ដែលមាននៅក្នុងតំបន់នេះ។
អង្គការយូណេស្កូ រំលឹកដល់គ្រប់ភាគីទាំងអស់នូវកាតព្វកិច្ច និងការប្តេជ្ញាចិត្តក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ស្តីពីការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងពេលមាន ជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ស្តីការការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក។
អង្គការយូណេស្កូ នឹងបន្តតាមដានស្ថានភាពនៃបេតិកភណ្ឌវប្បធម៌ក្នុងតំបន់នេះក្នុងគោលបំណងធានានូវ កិច្ចការពារនៃបេតិកភណ្ឌវប្បធម៌ទាំងនោះ។ ក្នុងទិសដៅនេះ អង្គការយូណេស្កូបានទំនាក់ទំនងជាមួយ គ្រប់ភាគីពាក់ព័ន្ធនឹងនិយាមការភូមិសាស្ត្រនៃតំបន់រមណីយដ្ឋាន ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភព លោក និងមានគុណតម្លៃក្នុងកំរិតជាតិ ដើម្បីបញ្ចៀសឲ្យផុតពីការប្រឈមនូវការខូចខាត។
អង្គការយូណេស្កូ ត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់នូវជំនួយបច្ចេកទេសចាំបាច់នានាដើម្បីធានានូវការការពារ សម្បត្តិវប្បធម៌ និងអនុវត្តនូវវិធានការការពារចាំបាច់ឲ្យបានលឿនបំផុតស្របតាមស្ថានភាពអនុញ្ញាត។


ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: