នៅវេលាម៉ោង១០និង៥៨នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួនពីរគ្រឿងមកទម្លាក់គ្រាប់ចំនួន ៣ គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។
ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប និង ខេត្ត ឧត្តរមានជ័យ។ ស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេល ជាង១០ឆ្នាំមកហើយ។ ស្ពាននេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើ ដំណើរប្រជាពលរដ្ឋ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការ ធ្វើ ដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។
ដូច្នេះការផ្តាច់ស្ពានពីសំណាក់កងទ័ពអាកាសរបស់ថៃ បង្កការលំបាកយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។







ប្រភព៖ ក្រសួងព័ត៌មាន