តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប. បញ្ជាក់សាជាថ្មីពីជំហរមិនងាករេរបស់កម្ពុជា ក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប. ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពបូរណភាពទឹកដី និងអធិបតេយ្យជាតិ

Post by admin

10:35 - 19/12/2025

Comment

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមនិងធ្វើសេចក្តីថ្លែងការណ៍នៅក្នុង “កិច្ចប្រជុំកម្រិតខ្ពស់ដើម្បីប្រារព្ធខួបទី៦៥នៃសេចក្តីប្រកាសស្តីពីការប្រគល់ឯករាជ្យជូនប្រទេសនិងប្រជាជនអាណានិគម” ដែលត្រូវបានរៀបចំនៅទីស្នាក់ការ​អ.ស.ប. នៅទីក្រុងញូវយ៉ក ក្រោមអធិបតីភាពរបស់លោកជំទាវ Annalena Baerbock ប្រធានមហាសន្និបាតអ.ស.ប. លើកទី៨០។

នៅក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមបានបញ្ជាក់សាជាថ្មីអំពីជំហរមិនងាករេរបស់កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប., ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពបូរណភាពទឹកដី និងអធិបតេយ្យជាតិ ហើយក៏បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តទាំងនេះមិនត្រឹមតែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ចំពោះការសម្រេចបានរួមគ្នានូវសន្តិភាព និងយុត្តិធម៌សម្រាប់ប្រទេសនានាផងដែរ។

ប្រភព៖ ក្រសួងព័ត៌មាន