លោកជំទាវ Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ ដោយបានគូសបញ្ជាក់ថាមជម្លោះរវាងប្រទេសកម្ពុជានិងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបខាងលើ បានបន្តថា លោកជំទាវផ្ទាល់ នឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។
តាមមន្ត្រីជាន់ខ្ពស់ដដែលនោះ បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់៕

ប្រភព៖ ក្រសួងព័ត៌មាន