កងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤

Post by admin

10:36 - 15/12/2025

Comment

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ៩:១៨នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ៤:៣០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធន់ចូលភូមិសាស្ត្រអូរស្មាច់។
- ម៉ោង ៤:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទខ្នារ។
- ម៉ោង ៥:៤០នាទី យោធាថៃបានចល័តរថក្រោះ នៅភូមិសាស្ត្រជប់អង្គុញ និងបានបាញ់ផ្លោង ចូលភូមិសាស្ត្រប្រាសាទតាមាន់ធំ។
- ម៉ោង ៥:៤៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។
- ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របី។
- ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រក្រុងសំរោង តំបន់ប្រជាពលស៊ីវិល។
- ចាប់ពីវេលាម៉ោង ៧:៣៥នាទីព្រឹក មកដល់ត្រឹមវេលាម៉ោង ៨:៣០នាទីព្រឹកនេះ យោធាថៃបានបន្ត បាញ់ផ្លោងចូលតំបន់អានសេះ និងបានបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំ គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំង នៅភូមិសាស្រ្តប្រាសាទតាមាន់ ប្រាសាទតាមក្របី និងប្រាសាទខ្នារ។
- ម៉ោង ៩:១៨នាទី យោធាថៃចាប់ផ្តើមបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

Summary of the situation along the Cambodia-Thailand border regarding the case of the Thai military forces continue their armed aggression on Cambodia, in the 4th Military Region: from 04:00 am to 09:18 am, December 15, 2025:

- At 04:30 a.m., the Thai forces shelled into the area of O’ Smach.
- At 04:50 a.m., the Thai forces shelled into the area of Khnar temple.
- At 05:40 a.m., the Thai forces mobilized tanks to advance into the area of Chob Angkounh village and fired shells into the area of Tamone Thom Temple.
- At 05:45 a.m., the Thai forces shelled into the area Thma Don.
- At 05:50 a.m., the Thai forces fired artillery Ta Krabei Temple.
- At 07:35 a.m., the Thai forces shelled with heavy artillery, 155mm, into the area of Samrong city in the civilian’s area.
- From 7:35 a.m. to 8:30 a.m., the Thai forces shelled into the area of An Ses and fired artilleries, cluster bombs, bombing drones in the area of Tamone Temple, Ta Krabei Temple, and Khnar Temple.
- At 9:18 a.m., the Thai forces attacked in the area of Preah Vihear Temple.

As for the situation in other areas remain calm, but our forces continue to monitor closely and remain highly vigilant.

ប្រភព៖ ក្រសួងការពារជាតិ