សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ១៩:០០ នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិ សាស្រ្តព្រៃចាន់។
- ម៉ោង ១៧:៥៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ថៃហោះចូលមកភូមិសាស្រ្តភូមិព្រៃចាន់ និងប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ១៩:២១នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះរំលោភចូលដែនអាកាសកម្ពុជាហោះពីលើភូមិ សាស្ត្រសំពៅលូន។
- ម៉ោង ១៩:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះរំលោភចូលដែនអាកាសកម្ពុជាកាត់ពីលើភូមិ ទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
- ម៉ោង ២០:៥៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិ សាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់។
- ម៉ោង ២២:២០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ២២:២១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានរុលចូលមកភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ២២:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់ចំនួន ៣គ្រាប់ និងបានប្រើ ប្រាស់កាំភ្លើងធំបាញ់ចូលក្នុងភូមិសាស្ត្រឃុំថ្មដា ចំនួន ២គ្រាប់។
- ម៉ោង ២២:៥២នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចំនួន ៣គ្រាប់នៅភូមិសាស្រ្តថ្មដា។
- ម៉ោង ២២:៥៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រឃុំថ្មដា។
- ម៉ោង ២៣:៤១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រអូរភ្លុកដំរី។
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
- ចាប់ពីម៉ោង ១:៣៤នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងចូលមកភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ១:៤៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ២:៥៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំចំនួន ២គ្រាប់ នៅភូមិសាស្ត្រឃុំថ្មដា។
- -ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអាគារសណ្ឋាគារនៅភូមិសាស្រ្តឃុំថ្មដា ចំនួន ១គ្រាប់។
- ម៉ោង ៥:៥៥នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអាគារសណ្ឋាគារនៅភូមិសាស្រ្តឃុំថ្មដា ចំនួន ១គ្រាប់ទៀត។
- ម៉ោង ៥:៥៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែកចំនួន ៧គ្រាប់ នៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ម៉ោង ៦:០២នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់។
- ម៉ោង ៦:០៧នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
- -ម៉ោង ៦:១២នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ (ស្ពានចាស់) ចំនួន ១គ្រាប់។
- ម៉ោង ៦:៣៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ៧:០៦នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។
- ម៉ោង ៨:00នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់។
Summary of the situation along the Cambodia-Thailand border regarding the case of the Thai military forces continue its invasion and armed attack on Cambodia, in the 5th Military Region, from 1900 hours December 12, to 0800 hours, December 13, 2025
- At 05:14 p.m., the Thai military operated aerial reconnaissance drone to monitor the situation in the area of Prey Chan village.
- At 05:54 p.m., the Thai military employed drones to bombard Prey Chan Village and conducted aerial reconnaissance behind the area of Chouk Chey village.
- At 07:21 p.m., the Thai military forces employed drones to fly over Sompov Loon area, violating Cambodian airspace.
- At 07:50 p.m., the Thai military forces employed drones to fly over the area of Toul Kpous village, Phnom Prek commune, Phnom Prek district, Battambang Province.
- At 08:55 p.m., the Thai military operated a reconnaissance drone to monitor the situation in the area of Chouk Chey and Prey Chan villages.
- At 10:20 p.m., the Thai military forces shelled into the area of Prey Chan village.
- At 10:21 p.m., the Thai infantry forces infiltrated the area of Prey Chan village.
- At 10:50 p.m., the Thai military employed drones bombing, 3 shells, along with heavy artillery, firing 2 shells in Thmar Da commune area.
- At 10:52 p.m., the Thai forces used drones dropping 3 bombs in Thmar Da commune area.
- At 10:55 p.m., the Thai forces used heavy artillery shelling in Thmar Da commune area.
- At 11:41 p.m., the Thai military shelled with heavy artillery into O' Phlok Damrey area.
On the morning of December 13, 2025:
- From 01:34 a.m., the Thai military shelled into Chouk Chey village area.
- At 01:45 a.m., the Thai military shelled into Prey Chan village area.
- At 02:56 a.m., the Thai military shelled 2 rounds of heavy artillery in Thmar Da commune area.
- At 05:50 a.m., the Thai military forces shelled 1 round, targeting a hotel building in Thmar Da commune.
- At 05:55 a.m., the Thai military forces shelled another round, destroying a hotel building in Thmar Da commune.
- At 05:56 a.m., the Thai military forces used F-16 fighter jets to drop 7 bombs in Thmar Da commune village area, Veal Veng district, Pursat province.
- At ០6:02 a.m., the Thai military forces fired 1 round, hitting Chey Chumneas Bridge.
- At 06:07 a.m., the Thai military forces fired another round to destroy Chey Chumneas Bridge.
- At 06:12 a.m., the Thai military forces fired 1 round, hitting the old Chey Chumneas Bridge.
- At ០6:35 a.m., the Thai military forces shelled into Chouk Chey village area.
- At ០7:06 a.m., the Thai military forces continued shelling into Chouk Chey and Prey Chan village areas.
- At 8:00 a.m., the Thai military forces continued shelling into Prey Chan village area.
The situation in other areas remains calm.