សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបានចាប់ផ្តើមពង្រីក សមរភូមិ និងបើកការបាញ់ប្រហារមកលើកម្ពុជា

Post by admin

09:58 - 13/12/2025

Comment

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបានចាប់ផ្តើមពង្រីក សមរភូមិ និងបើកការបាញ់ប្រហារមកលើកម្ពុជានៅយោធភូមិភាគទី៣ គិតចាប់ពីវេលាម៉ោង ២:00នាទី រំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ២:00នាទីរំលងអាធ្រាត្រ កងទ័ពជើងទឹកថៃបានបើកការបាញ់ផ្លោងពីនាវា ដោយប្រើប្រាស់ កាំភ្លើងធំចំនួន ២០គ្រាប់ចូលមកក្នុងភូមិសាស្រ្តខេត្តកោះកុង។ ហើយគ្រាប់ធ្លាក់ នៅផ្លូវបំបែកមាត់ច្រក ចូលឆ្នេរកោះយ៉ចំនួន ២គ្រាប់ និងនៅឆ្នេរខាងត្បូងវត្តបាក់ខ្លងចំនួន ១គ្រាប់ និងក្រោយអាគារសណ្ឋាគារ ចំនួន ២គ្រាប់ ក្រៅពីនោះធ្លាក់នៅក្នុងទឹក។
- បន្ទាប់ពីម៉ោង ២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទីព្រឹកនេះ ស្ថានការណ៍មាន សភាពស្ងប់ស្ងាត់។
 
Summary of the situation along the Cambodia-Thailand border regarding the case of the Thai military forces starting to expand their scope of attack and opening fire on Cambodia, in the 3rd Military Region, from 02:00 AM to 08:00 AM on December 13, 2025.
- At 02:00 AM, the Thai Navy launched shelling from a naval vessel, firing 20 artillery shells into the area of Koh Kong Province. Two shells hit the intersection at the entrance to Koh Yor Beach, One shell struck the southern beach near Bak Klong Pagoda, two shells struck hotel buildings, and the remaining shells fell into the sea.
- After 02:00 AM, the situation remained calm until 08:00 AM this morning.