(បាងកក)៖ លោក Anutin Charnvirakul បានបង្ហាញសមាសភាពគណៈរដ្ឋមន្រ្តីរបស់លោក បន្ទាប់ពីលោកបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥។
លោក Anutin ដែលជាមេដឹកនាំគណបក្សភូមិចៃថៃ ត្រូវបានសមាជិករដ្ឋសភាសរុប៣១១រូប បោះឆ្នោតគាំទ្រជានាយករដ្ឋមន្រ្តីថ្មី កាលពីថ្ងៃទី៥ ខែកញ្ញា ហើយពីរថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី៧ ខែកញ្ញា លោកក៏បានចូលកាន់មុខតំណែង ក្រោយទទួលបានការតែងតាំងជាផ្លូវការពីព្រះមហាក្សត្រថៃ។
ជំហានបន្ទាប់ទៀត លោកនាយករដ្ឋមន្រ្តីថៃ នឹងបញ្ជូនបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្រ្តី ដើម្បីសុំការយល់ព្រមពីព្រះមហាក្សត្រ មុនពេលរដ្ឋាភិបាលរបស់លោក ចាប់ផ្តើមធ្វើប្រតិបត្តិការជាផ្លូវការ។ ក្នុងរដ្ឋាភិបាលថ្មី លោក Anutin ក៏នឹងកាន់តំណែងទន្ទឹមគ្នាជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងដែរ។
ចំណែកសមាសភាពដទៃទៀត រួមមានដូចជា៖
លោក Songsak Thongsri និងលោក Thanakorn Wangboonkongchana ជាអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោក Nat Inthacharoen រដ្ឋមន្រ្តីក្រសួងការពារជាតិ។
លោក Sihasak Phuangketkeow រដ្ឋមន្រ្តីក្រសួងការបរទេស។
លោកស្រី Sabida Thaiseth ជាអនុរដ្ឋក្រសួងមន្រ្តីវប្បធម៌។
លោក Suchart Chomklin រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
លោក Ekniti Nitithanprapas រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងលោក Vorapak Tanyawong អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ។
លោក Jatuporn Buruspat រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
លោក Auttapol Rerkpiboon រដ្ឋមន្រ្តីក្រសួងថាមពល។
លោក Surasak Phancharoenworakul រដ្ឋមន្រ្តីក្រសួងឧត្តមសិក្សា។
លោក Phipat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។
លោក Chaichanok Chidchob រដ្ឋមន្រ្តីក្រសួងឌីជីថល។
លោកស្រី Supamas Isarabhakdi និងលោក Pradorn Prissanananthakul រដ្ឋមន្រ្តីប្រចាំការិយាល័យនាយករដ្ឋមន្រ្តី។
លោក Thamanat Prompow រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោក Attakorn Sirilatthayakorn រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក Pai Leeke អនុរដ្ឋមន្រ្តីកសិកម្ម។
លោកស្រី Narumon Pinyosinwat រដ្ឋមន្រ្តីក្រសួងអប់រំ។
លោកស្រី Akara Prompow រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សង្គម។
លោក Santi Promphat រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាឧបនាយករដ្ឋមន្រ្តី។
លោកស្រី Treenuch Thienthong រដ្ឋមន្រ្តីក្រសួងការងារ៕
ដកស្រងពី៖ Fresh News