បន្ទាយមានជ័យ​៖ ចំនួន​ស្ត្រី​កុមារ​ភៀសសឹក​កើនលើស​ ១០​ម៉ឺន​នាក់​​

Post by admin

15:05 - 12/12/2025

Comment

ខេត្ដ​បន្ទាយមានជ័យ៖ ខណៈ​ការប្រយុទ្ធ​តាម​បណ្ដោយ​ព្រំដែន​បន្ត​កើតឡើង រដ្ឋបាល​ខេត្ដ​បន្ទាយ​មានជ័យ ​បាន​បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ​ទទួល​​ប្រជាពលរដ្ឋភៀសសឹក​ជិត ៤​ម៉ឺន​​គ្រួសារ មនុស្ស​ ជាង ១៣​ម៉ឺន​​នាក់​ នៅ​ទូទាំង ១០១​មណ្ឌល គិតត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី ១២ ខែ​ធ្នូ​។ ​

របាយការណ៍​បាន​បង្ហាញថា ក្នុង​ចំណោម​ ៣៩២៥៥​​គ្រួសារ ចំនួន​ស្ដ្រី​មាន ៦៧៥៩០​នាក់ និង​កុមារ​ ៤០០៩៥​​នាក់ ស្ថិត​ក្នុង​មណ្ឌល​ទាំង ៨​ស្រុក និង​ស្នាក់​នៅ​តាម​ផ្ទះ​សាច់​ញាតិ​​​។ 

មណ្ឌល​សុវត្ថិភាពផ្សារ​ចំការ​តាដោក ស្រុក​មង្គលបូរី ទទួល​ជនភៀសសឹក​ច្រើន​ជាងគេ ក្នុង​តំណត់ត្រា​ ៣៨១៨​គ្រួសារ មនុស្ស​ ១៥៤៧០​នាក់​ ស្ដ្រី​ ៧៥៣៣​នាក់ និងកុមារ​ ៥៥១១​នាក់​។ 

យោងតាម​របាយការណ៍ ទាំង ១៦​មណ្ឌល​នៃ​ស្រុក​មង្គលបូរី​ មាន​តួលេខ​ជនភៀសសឹក​ខ្ពស់​ជាង​គេ​ក្នុង​ខេត្ដ​បន្ទាយ​មានជ័យ គឺជាង ៨៣០០​គ្រួសារ មនុស្សជាង ៣១០០០​នាក់ ស្ដ្រីជាង ១៥៦០០​នាក់ និង​កុមារជាង ១​ម៉ឺន​នាក់​៕

ប្រភព៖ The Phnom Penh Post